មុខងារពិសេសៗរបស់ ម៉ៃក្រូហ្វូន JBL Quantum Stream Studio

Kfour សូមបង្ហាញពីម៉ៃក្រូហ្វូន JBL Quantum Stream Studio ម៉ៃក្រូហ្វូនមួយនេះស្ថិតនៅក្នុង Quantum series របស់ JBL។ វាបានរចនាឡើងយ៉ាងពិសេសសម្រាប់លោកអ្នកដែលមានតម្រូវការក្នុងការឡាយស្ទ្រីម ការងារទាក់ទងជាមួយសម្លេងក្នុងស្តូឌីយូ និងការបញ្ចូលសម្លេង ទៅក្នុងវីដេអូ Vlog ជាដើម។ 

ដោយម៉ៃក្រូហ្វូនសេរីថ្មីរបស់ JBL មួយនេះមានរូបរាងមើលទៅរាង សាមញ្ញក៏ពិតមែន តែមានភាពប្រណិតមែនទែន ដែលវាសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តភាពមានរបៀបរៀបរយ ស្អាត និង Clean។ ដោយក្រឡេកទៅមើលផ្នែកខាងក្រៅរបស់វាវិញគឺមានពណ៌ខ្មៅ រចនាមកជាមួយភ្លើង​ RGB នៅផ្នែកខាងក្រោម និង​ នៅជុំវិញដុំ Volume ដែលវានឹងលោតភ្លើងចុះឡើងទៅតាមកម្រិតសម្លេងរបស់អ្នក។

នៅផ្នែកខាងលើនៃម៉ៃក្រូហ្វូន មានប៊ូតុងមួយសម្រប់ចុចបិទបើក ការថតសម្លេង ដែលវាធ្វើអោយលោកអ្នកមានភាពងាយស្រួលក្នុងការបិតបើកការថតសម្លេង។ អាចនិយាយបានថា មានម៉ៃក្រូហ្វូនមួយគ្រឿងនេះនៅក្នុងដៃ

លោកអ្នកពិតជាចំណេញមែនទែន ព្រោះអ្នកអាចប្រើក្នុងការឡាយស្រ្ទីមក៏បាន​ ថតសម្លេងក៏បាន​ Voice Over ក៏បាន ឬចង់ថតជា Podcast ក៏បានដូចគ្នា។ វាក៏មានមុខងារចំនួន4 សម្រាប់ជ្រើសរើស ក្នុងការប្រើប្រាស់

ថតសម្លេងដែលលោកអ្នកចង់បាន។

ទី 1: Cardioid: សម្រាប់លោកអ្នកប្រើថតសម្លេងម្នាក់ឯងពេលឡាយស្រ្ទីម ឬ​ ក្នុងការបញ្ចូលសម្លេង ដែលមិត្រូវអោយមានសម្លេងរំខានពីខាងក្រោយជ្រៀបចូល។

2: Omnidirectional: សម្រាប់លោកអ្នកថតសម្លេងជាប្រភេទ podcast​ ឬ​ ការលេងហ្គេមដែលមានគ្នាច្រើន មុខងារមួយនេះនឹងស្រូបយកសម្លេងដែលនៅជុំវិញវាបានយ៉ាងល្អ មិនបាច់បង្វិលចុះឡើង ឬហុចអោយគ្នាទៅវិញទៅមក ដើម្បីនិយាយម្នាក់ម្តងនោះទេ។

3: Bidirectional: មុខងារនេះដែរ សាកសមសម្រាប់ប្រើក្នុងការជជែក ពិភ្សារវាងមនុស្សពីនាក់ដែលអង្គុយទល់មុខគ្នា មិនចាំបាច់ប្រើម៉ៃពីនោះទេ​ មានតែមួយនេះគ្រប់គ្រាន់ហើយ។

4: Stereo ស្រដៀងជាមួយទី 3ដែរ ដោយមុខងារនេះនឹងបើកថតសម្លេងជា Stereo សម្រាប់មនុស្សពីនាក់ដូចគ្នា តែប្តូរពីអង្គុយទល់មុខ​ មកជាអង្គុយទន្ទឹមគ្នាវិញ នេះបើប្រើសម្រាប់ថតចម្រៀងឆ្លើយឆ្លងគឺសាកសមបំផុត។

លោកអ្នកអាចទាក់ទងមកកាន់ Facebook page ផ្លូវការណ៍របស់​ Kfour សម្រាប់ព័ត៌មានបន្ថែម ឬ អាចរកទិញម៉ៃក្រូហ្វូនមួយនេះបាននៅគ្រប់សាខារបស់ក្រុមហ៊ុន Kfour ដែលនៅជិតលោកអ្នក៕

Older

វិធីសាស្ត្រដ៏មានប្រសិទ្ធិភាពទាំង 5 ក្នុងការថែទាំទូរទឹកកករបស់អ្នក

Newer

JBL Sense Lite – Open-Ear Freedom, Pure JBL Sound

Leave a Reply

Promotion Event
Shopping cart
Sign in

No account yet?

Create an Account
Product Categories
Follow: