ប្រសិនបើលោកអ្នកទើបតែចាប់ផ្តើមប្រើប្រាស់ទូរទឹកកក ការថែរក្សាទូរទឹកកកអាចជាមានលក្ខណះថ្មីសម្រាប់អ្នក
ការថែរក្សារទូរទឹកកកគឺពិតជាមានសារះប្រយោជន៏ម៉ែនទែនដែលវាជួយឪ្យទូរទឹកកស៊ីភ្លើងតិច និងរក្សាគុណភាពរបស់ទូរទឹកកករបស់លោកអ្នក ។
ដូច្នេះក្រុមហ៊ុនខេហ្វ័រសូមដើរតាមគន្លឹះងាយៗមួយចំនួនអំពីរបៀបថែទាំទូរទឹកកករបស់អ្នក ៖
1. កំណត់សីតុណ្ហភាពឪ្យបានត្រឹមត្រូវ
ការរក្សាទូរទឹកកករបស់អ្នកនៅសីតុណ្ហភាពចន្លោះពី ៣៧ ទៅ ៤០ អង្សារហ្វារិនហៃនឹងអនុញ្ញាតឱ្យបរិយាកាសផ្ទៃខាងក្នុងរក្សាគុណភាពអាហាររបស់លោកអ្នក។ ការធ្វើបែបនេះគឺនឹងផ្តល់កន្លែងទំនេរសម្រាប់អាហាររបស់អ្នកឱ្យនៅបានល្អនិងទុកបានយូរ។ ដូចគ្នានេះផងដែរលោកអ្នកក៏ត្រូវប្រាកដថានៅផ្នែកកករបស់អ្នកគឺត្រូវតែកំណត់សីតុណ្ហភាពថេរ ០ អង្សាហ្វារិនហៃ។
2. ត្រូវប្រាកដថាទ្វារទូរទឹកករបស់អ្នកបិទឪ្យជិត
នៅពេលខ្លះនៅពេលដែលយើងបិទទូរទឹកកក យើងគិតថាយើងបិទជិត ។ ១០ ឬ ១០ នាទីក្រោយមក អ្នកឃើញទ្វារទូរទឹកកកបើក នោះដោយសារតែជ័រស្រោបព័ទ្ធជុំវិញរបស់អ្នកគឺមានបញ្ហា។ ដូច្នេះអ្នកគួរតែលាងជ័រដែលស្រោបជុំវិញនោះពីរដងក្នុងមួយឆ្នាំ ជាមួយនឹងម្សៅសូដា នឹងទឹក ដើម្បីកំចាត់នៅបាក់តេរី ផ្សេងៗដែលនៅជុំវិញនោះ ។
3. សម្អាតផ្ទៃខាងក្នុង
យើងខ្ញុំសូមណែនាំឱ្យលោកអ្នកយករបស់ផ្សេងៗចេញពីទូទឹកកករបស់អ្នកទាំងស្រុងពីរដងក្នុងមួយឆ្នាំ។ កុំទិញអាហារណាមួយដើម្បីទុកទូរទឹកកកសម្រាប់ថ្ងៃដែលអ្នកត្រូវសម្អាត។ រើផ្នែកខាងក្នុងចេញសម្អាតឪ្យស្អាត បន្ទាប់មកសម្ងួតវា ។
នៅពេលដែលអ្នកបានសម្អាតខាងក្នុងទូទឹកកករបស់អ្នកហើយនោះ មុខងារ Frigidaire’s Fridge Aid នឹងជួយសំរួលក្នុងការដកក្លិនមិនល្អ និងធ្វើឪ្យទូរទឹកកករបស់អ្នកមានផាកសុខភាពជាងមុន។
4. លាងកញ្ជ្រេញត្រជាក់ ( Condenser Coil) និងកង្ហារត្រជាក់ ( Cooler Fan)
កញ្រេ្ជញត្រជាក់មានទំនួលខុសត្រូវក្នុងការបញ្ចេញកម្តៅពីផ្នែកកក និង ក្លាស់សេ។ ដំបូងអ្នកត្រូវតែដកខ្សែទូរទឹកកក បន្ទាប់មកយកច្រាសទៅដុះដីដែលជាប់នូវលាងកញ្ជ្រេញត្រជាក់ ( Condenser Coil) និងកង្ហារត្រជាក់ ( Cooler Fan) និងកន្លែងផ្សេងៗទៀតដែលនូវជុំវិញ។
5. រក្សារបស់អោយពេញនៅក្នុងទូរទឹកកករបស់អ្នក
ប្រសិនបើអ្នកទុកទូទឹកកករបស់អ្នកឱ្យនៅទទេ នៅពេលអ្នកបើកវា វានឹងមានកន្លែងជាច្រើនសម្រាប់ខ្យល់ក្តៅចូល។ នេះនឹងកាត់បន្ថយប្រសិទ្ធភាពទូរទឹកកករបស់អ្នក។ ការរក្សារបស់ឱ្យពេញនឹងជួយក្នុងការថែរក្សានិងការប្រើប្រាស់ទូទឹកកករបស់អ្នក។ ប្រសិនបើអ្នកឪស្សាហ៏ចេញទៅញ៉ាំខាងក្រៅច្រើនយ៉ាងហោចណាស់ត្រូវបំពេញទូរទឹកករបស់អ្នកជាមួយគ្រឿងទឹកផ្សេងៗ ។








